វគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ និងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ, នាថ្ងៃទី២២-២៦ ខែមិថុនា គ.ស. ២០២៦, លោក ស យ៉ាត់សេន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក ទៀង ចំណាន អនុប្រធានការិយាល័យថវិកា នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ និងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលមានរយៈពេល ៥ថ្ងៃពេញ។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រី និងផ្ដោតលើការយល់ដឹងស្នូលសំខាន់ៗមួយចំនួនរួមមាន ការអនុវត្តការងារលទ្ធកម្មសាធារណៈ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការអនុវត្តការងារថវិកា និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ការយល់ដឹងពីវិធាន បទប្បញ្ញត្តិ, ការងាររដ្ឋបាលសាធារណៈ និងការយល់ដឹងពីគោលនយោបាយសេដ្ឋកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការផងដែរ៕
ព័ត៌មានទាក់ទង